Friday, November 16, 2018

ប្លង់សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ



ប្លង់សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ
I.​ការបង្ហាញអត្ថបទ
            ក. អត្ថបទ
            -ចំណងជើង
            -ប្រភព
            -ប្រភេទ (រឿងនិទាន រឿងបុរាណ រឿងទំនើប រឿងល្ខោន....)
            -ចលនា (ព្រាហ្មណ៍និយម ពុទ្ធនិយម...)
          ខ. អ្នកនិពន្ធ
            -ឈ្មោះអ្នកនិពន្ធ
            -ជីវប្រវត្តិ
            -ស្នាដៃសំខាន់ៗ
            គ. កាលកំណត់តែង
            -ថ្ងៃ ខែ​ ឆ្នាំ នៃការតាក់តែង
            -ថ្ងៃ ខែ ឆ្នាំ នៃការបោះពុម្ព
            ឃ. សង្គមបរិយាកាស
            -កាលប្រវត្តិ (សម័យកាលកកើតរឿង)
            -ព្រឹត្តិការណ៍សំខាន់ៗ
II. ការវិភាគអត្ថបទ
            ក. ស្ថានភាពរឿង
            -សង្ខេបរឿង
            -តួអង្គ (តួអង្គឯក តួអង្គរង តួអង្គបន្ទាប់បន្សំ តួអង្គរំឭក)
            -កាលអាកាស
            -ព្រឹត្តិការណ៍សំខាន់ៗ ឬបញ្ហាសង្គមដែលបង្ហាញ...
            ខ. អត្ថន័យ
            -ប្រធានរឿង
            -មូលបញ្ហារឿង
            -ទំនាស់
            -វិភាគតួអង្គ (គុណសម្បត្តិ និងគុណវិបត្តិ)
            -ឧត្ដមគតិរឿង
          គ. អត្ថរូប
            -វិធីតែងនិពន្ធ (ពាក្យរាយ ពាក្យកាព្យ កម្រងកែវ ល្ខោន និងការប្រើប្រាស់ភាសា...)
            -ការផ្ដើមរឿង (វិធីផ្ដើមរឿងៈ បង្ហាញតួអង្គ រៀបរាប់ទេសភាព នមស្ការព្រះរតន​ត្រៃ ហោមពិធី...)
            -ដំណើររឿង (ពណ៌នាដំណើររឿងដោយ សំវាទវិធី ឯកវាទវិធី សន្ទេរហវិធី...)
            -ការបញ្ចប់រឿង (សង្ឃឹមគឺជួបជុំទទួលជោគជ័យ និងអស់សង្ឃឹម គឺបែកបាក់​ព្រាត់ប្រាសបរាជ័យ)
            ឃ. អត្ថរស
            -កុសលរស
            -សង្គមរស
            -តថរស
            -វីររស
            -អច្ឆរិយរស
            -ហាសរស
            -ទារុណរស
            -នាដករស...។ល។
            ង. បញ្ហាសង្គម
            ១.នយោបាយ
            -ក្នុងប្រទេស (អ្នកគ្រប់គ្រង របបគ្រប់គ្រង...)
            -ក្រៅប្រទេស (ទំនាក់ទំនងអន្តរជាតិ...)
            ២. សេដ្ឋកិច្ច
            -កសិកម្ម
            -ផលិតកម្មសិប្បកម្ម
            -ឧស្សាហកម្ម
            -ពាណិជ្ជកម្ម
            -គមនាគមន៍
            -ទេសចរណ៍
          ៣. សង្គមកិច្ច
            -ស្ថានភាពរស់នៅ
            -សុខាភិបាល
            -មុខរបរ និងជីវភាពរស់នៅរបស់ប្រជាជន...។
            ៤. វប្បធម៌
            -ជំនឿ ប្រពៃណីទំនៀមទម្លាប់
            -សាសនា
            -ការសិក្សាអប់រំ
            -សិល្បៈ ។ល។
III. ការសន្និដ្ឋាន
-បង្ហាញពីសារៈសំខាន់ សារប្រយោជន៍  និងការប្រើប្រាស់ ការសិក្សាអត្ថបទ​អក្សរសិល្ប៍នៅក្នុងស្ថានភាពជាក់ស្ដែង។
-មានបម្លាស់ប្ដូរឥរិយាបទទៅរកភាពវិជ្ជមាន...


x

No comments: