សិក្សារបាំត្រុដិ ផ្នែកទី៤(ផ្នែកបញ្ចប់)
៦.៣ របៀបសម្ដែង
ដំបូងតួសម្ដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។
អ្នកពាក់មុខទាំងអស់ (មនុស្សព្រៃ ព្រានព្រៃ) ចេញមកមានកិរិយាមិននឹងធឹង
ច្រើនរត់រេឆ្វេងស្ដាំ ចេញក្រៅពីវង់ ហើយច្រើនរត់ទៅមុខគេ។ ដងខ្លួនធ្វើងេកងោក
យោលទៅតាមចង្វាក់ស្គរ ដៃគ្រាន់តែពត់បន្តិចមិនពេញជារាំទេ។
តួព្រានស្លៀកស្លឹកចេកច្រៀក ចងព័ន្ធចង្កេះ លាបខ្លួនខ្មៅ។





