Monday, November 12, 2018

សិល្ប៍តំណែងនិពន្ធ


សិល្ប៍តំណែងនិពន្ធ
១.ពណ៌នាវិធីៈ ជាវិធីដែលអ្នកនិពន្ធបានលើកយកតួអង្គ ឬទេសភាពមក​ពណ៌នារៀបរាប់​ឱ្យអ្នកអាន​ឃើញ​ច្បាស់នឹងភ្នែក។
២.វឌ្ឍមានវិធីៈ ជាវិធីដែលអ្នកនិពន្ធប្រើប្រាស់សម្រាប់រុញច្រានសាច់រឿង​ដំណើររឿងឱ្យ​មានលក្ខណៈ​កាន់តែ​តឹង​តែងឡើងៗ ជាលំដាប់រហូតដល់ កំពូល។
៣. សំវាទវិធីៈ ជាវីធីដែលអ្នកនិពន្ធធ្វើឱ្យតួអង្គសន្ទនាគ្នា។
៤. ឯកវាទវិធីៈ វិធីដែលអ្នកនិពន្ធធ្វើឱ្យតួអង្គនិយាយ ឬគិតតែម្នាក់ឯង។
៥. សន្ទេហវិធីៈ វិធីដែលអ្នកនិពន្ធធ្វើឱ្យអ្នកអាន អ្នកស្ដាប់ ឆ្ងល់ ចង់ដឹង ចង់តាមដាន។
៦. ឧបមាណវិធីៈ វិធីប្រៀបធៀបរូបសម្បត្តិ ចរិយាសម្បតិ្ត ឬសកម្មភាព​អ្វីមួយ។
៧. បដិវីធីៈ វិធីបង្ហាញនូវភាពខុសគ្នា ផ្ទុយគ្នា ពីស្ថានភាព សកម្មភាព តួអង្គ ឬព្រឹត្តិការណ៍ណាមួយ ដើម្បីរំលេចផ្ទៃរឿងតាមមនោគតិរបស់ខ្លួន។
៨. វចនវិធីៈ វិធីប្រើប្រាស់ពាក្យពេចន៍ ដូចជា ពាក្យសាមញ្ញ ពាក្យ​ខ្មែរ​បុរាណ បាលី សំស្រ្កឹត កម្ចី...។
៩.រចនាវិធីៈ វិធីដែលអ្នកនិពន្ធប្រើដើម្បីសរសេរតាក់តែងអត្ថបទរឿង ជាពាក្យកាព្យ ពាក្យរាយឱ្យ​មាន​ពាក្យពេចន៍ ឃ្លា ល្បះធម្មតាៗដែលប្រជា​ជនទូទៅនិយមប្រើ មិនពិបាកអាន ឬពិបាកយល់ឡើយ។
១០. និទានវិធីៈ វិធីរៀបរាប់រឿងពីអតីតកាល ឬជាវិធីនិទានតាមបែបបុរស​ណាមួយ (បុរសទី១ ឬទី៣)។
១១.ហាសវិធីៈ វិធីធ្វើឱ្យអ្នកអាន អ្នកស្ដាប់អស់សំណើច។
១២.ទារុណវិធីៈ វិធីធ្វើឱ្យតួអង្គរងទារុណកម្ម គួរឱ្យខ្លោចផ្សា។
១៣. វិវត្តវិធីៈ វិធីប្រែប្រួលផ្លាស់ប្ដូរពីសភាពមួយទៅសភាពមួយទៀត។
១៤.អប់រំវិធីៈ វិធីផ្ដល់ដំបូន្មាន ណែនាំដល់អ្នកអាន អ្នកស្ដាប់់។
១៥.អនុលោមវិធីៈ វិធីធ្វើតាម ឬឯកភាពតាម។
១៦.បុនរុត្តវិធីៈ វិធីផ្ទួនពាក្យសម្ដី ផ្ទួនគំនិត (ភាគច្រើនមាននៅក្នុង​កំណាព្យ)។
១៧.ឧបកថាវិធីៈ វិធីបង្កើតឧបកថា ដែលអ្នកនិពន្ធលើកយករឿងថ្មីមក​ពណ៌នា ហើយបំបែកជា​រឿងតូចៗ​ជាច្រើន រួចទើបបញ្ចូលមករឿងចាស់​វិញ។
១៨.សមន្ថរតវិធីៈ វិធីបង្ហាញដំណើរស្របៗគ្នានៃព្រឹតិ្តការណ៍។
១៩.សញ្ជាយវិធីៈ វិធីដែលកវីនិពន្ធប្រមូលផ្ដុំនូវហេតុការណ៍ ឬមតិផ្សេងៗ​មកចងក្រង (ក្នុងកំណាព្យ) ឱ្យមកប្រមូលផ្ដុំគ្នាក្នុងវគ្គ ឬប្រយោគតែមួយ។
២០.អបេក្ខណវិធីៈ​ វិធីបរិយាយពីកាយវិការ ចរិយា សកម្មភាពពិតរបស់​តួអង្គឱ្យអ្នកអានដឹងច្បាស់តែម្ដង។

No comments: