Friday, November 16, 2018

កំណែទម្រង់វិស័យអប់រំ(តចប់)


កំណែទម្រង់វិស័យអប់រំ(តចប់)

ដើម្បីសម្រេចផែនការយុទ្ធសាស្រ្តវិស័យអប់រំបានតាមសសរស្ដមទាំង៥នោះ ក្រសួងបានរៀបចំ​រចនា​​សម្ព័ន្ធដែលមានអនុវិស័យទាំង ៧ក្នុងនោះមានៈ
          -ការអប់រំកាយ និងកីឡា
          -ការអភិវឌ្ឍយុវជន
          -ការអប់រំក្រៅប្រព័ន្ធ
          -ការអប់រំឧត្ដមសិក្សា
          -ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស
          -ការអប់រំបឋមសិក្សា
          -ការអប់រំកុមារតូច។
ដើម្បីសម្រេចបានជោគជ័យក្នុងវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវ​កម្មវិធី​កំណែទម្រង់១៥ចំណុចគឺៈ
          -ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
          -ការពង្រាយគ្រូបង្រៀន
          -មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបង្រៀន
          -ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន
          -ការងារអធិការកិច្ច
          -រង្វាយតម្លៃលទ្ធផលសិក្សា
          -ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
          -កម្មវិធីសិក្សា និងសៀវភៅសិក្សា
          -ការសាងសង់អគារសិក្សា និងការជួសជុល
          -ការវាយតម្លៃគ្រឹះស្ថានឧត្ដមសិក្សា
          -ការលើកកម្ពស់វិស័យកីឡា
          -ការអនុវត្តផែនការសកម្មភាពគោលនយោបាយយុវជន
          -ការអប់រំបច្ចេកទេស
          -ការបង្កើតសាលារៀនជំនាន់ថ្មី
          -ការរៀបចំគន្លងអាជីព និងបណ្ដុះបណ្ដាលនាយកសាលា។

No comments: