Thursday, November 15, 2018

តែងសេចក្ដី ប្រឡងជ្រើសរើសគ្រូបឋមសិក្សា(១១ តុលា ២០០២)



ប្រឡងជ្រើសរើសគ្រូបឋមសិក្សា(១១ តុលា ២០០២)
តែងសេចក្ដី
ប្រធានៈ ពូហំពោលថា “អញសុខចិត្តឱ្យវង្សត្រកូលអញស្លាប់ចុះ ដើម្បីសេចក្ដីពិតផ្ទុះឡើង”។ ចូរពន្យល់គំនិតខាងលើនេះ ឱ្យបានក្បោះក្បាយ។
គម្រោង
១.ផ្ដើម
          .លំនាំបញ្ហាៈ និយាយទាក់ទងនឹងៈ
                   -ទំនាស់រវាងពូហំ និងថៅកែ
                   -កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស
                   -ការភ្ញាក់រឭករបស់ពូហំទៅរកផ្លូវត្រូវ
          .ចំណូលបញ្ហាៈ ពូហំពោលថា “អញសុខចិត្តឱ្យវង្សត្រកូលអញស្លាប់ចុះ ដើម្បី​សេចក្ដី​ពិត​ផ្ទុះឡើង”។
          .ចំណោទបញ្ហាៈ តើពូហំមានគំនិតដូចម្ដេចបានជាគាត់ពោលដូចនេះ?
២.តួ
          .ឃ្លាភ្ជាប់ៈ ដើម្បីជាជំនួយដល់ការបកស្រាយត្រូវយល់ពាក្យ
          .ពន្យល់ពាក្យៈ វង្សត្រកូល មានន័យថាគ្រួសារ ពូជអម្បូរ។
                             សេចក្ដីពិត សំដៅលើរឿងដែលជាមូលហេតុនៃទំនាស់រវាងពូហំ និងថៅកែ។
          .ពន្យល់ប្រធានៈ គំនិតប្រធានចង់មានន័យថា គាត់សុខចិត្តឱ្យគ្រួសារគាត់ស្លាប់ចុះ ដើម្បីឱ្យ​រឿងរបស់គាត់ និងថៅកែផ្ទុះឡើង។
          .បកស្រាយប្រធានៈ
                   +បង្ហាញពីស្ថានភាពគ្រួសារពូហំៈ
                   -ប្រពន្ធឈឺ
                   -កូនត្រូវបន្តការសិក្សា
                   -ម្ដាយចាស់ចង់ធ្វើបុណ្យ
                   +វិធីរកប្រាក់ៈ
                   -គាត់សល់តែមធ្យោបាយមួយចុងក្រោយ គឺការប្រថុយជីវិត ជាមួយថៅកែ ដើម្បីប្រាក់ មួយម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់គ្រួសារ។
                   -កិច្ចសន្យារវាងពូហំ និងថៅកែៈ ពូហំសុខចិត្តធ្វើតាមគំនិតថៅកែ ដើម្បីប្រាក់មួយម៉ឺន​រៀល
                   +ការបោកប្រាស់របស់ថៅកែៈ ថៅកែមិនគោរពពាក្យសន្យា ដោយឱ្យពូហំរត់គេចខ្លួន និងឱ្យប្រាក់ពីររយរៀល
                   +ការភ្ញាក់រឭករបស់ពូហំៈ
                   -ការប្រឆាំងតបទៅនឹងគំនិតបោកប្រាស់របស់ថៅកែ
                   -បំណងចង់បានយុត្តិធម៌ សម្រាប់អ្នកក្រីក្រ កម្មករ និងសង្គមជាតិ
                   -ពូហំចង់ឱ្យថៅកែទទួលកំហុសដូចគាត់ដែរ
                   -ឧត្ដមគតិរបស់ពូហំ “ក្រក៏ក្រចុះ ស្លាប់ក៏ស្លាប់ចុះឱ្យតែថ្លៃថ្នូរ មានយុត្តិធម៌”
                   -ការចូលរួមរបស់តួអង្គដទៃទៀត ដើម្បីយុត្តិធម៌ (ម៉ីងយ៉ាន សុខ មាន គង់ ទ្រី ផានីត)
          .សរុបៈ ពូហំសុខចិត្តលះបង់សេចក្ដីសុខក្នុងគ្រួសារ ដើម្បីសុខរួម។
៣. បញ្ចប់
          .យោបល់រួម/វាយតម្លៃប្រធានៈ ប្រធាននេះបញ្ជាក់ពីសេចក្ដីភ្ញាក់រឭករបស់ពូហំទៅរកអំពើ​ល្អ​
          .យោបល់ផ្ទាល់ខ្លួនៈ យើងត្រូវមានគំនិតភ្ញាក់រឭកបែបនេះដែរ ព្រោះមនុស្សមានកំហុសជា​ធម្មតា តែសំខាន់ចេះភ្ញាក់រឭកកែខ្លួនទៅរកអ្វីដែលល្អនេះឯង។

No comments: