Thursday, November 15, 2018

កំណែទម្រង់វិស័យអប់រំ


កំណែទម្រង់វិស័យអប់រំ
          ➤ក្រសួងអប់រំ​យុវជន​ និងកីឡា មានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន​លើផ្នែក​ចំណេះ​ដឹង និងចំណេះធ្វើជាមូលដ្ឋាន។ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះ ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្ត​វិស័យអប់រំពីរចំណុចគឺៈ
          -ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន លើកកម្ពស់ឱកាសសិក្សាពេញមួយ​ជីវិត។
          -ធានាភាពសក្ដិសិទ្ធនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។
         ➤ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំបានត្រូវពឹងផ្អែកទៅលើសសរស្ដមទាំង៥មានៈ
                 -ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន
                -ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងកែលម្អបរិស្ថាន
                 -ការដាក់ឱ្យអនុវត្តអធិការកិច្ច
             -ការពង្រឹងរង្វាយតម្លៃសិក្សា​ដូចជាការប្រឡង   រង្វាយតម្លៃ ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
                  -ការកែទម្រង់ឧត្ដមសិក្សា។

No comments: